ទីកនែ្លង

បំពេញទៅតាមបំណង និងចំណង់ចំណូលចិត្តរបស់លោកអ្នក។ ទទួលយកនូវអី្វដែលលោកអ្នក មានបំណងចង់ភ្លក់នូវរសជាតិដ៏មានឱជារស។ រីករាយជាមួយនឹងការចម្អិនអាហារ ដែលផ្តល់នូវ សុខភាព ពី NagaWorld® ។ តាំងពីអាហារនៅក្នុងប្រទេសដ៏មានគុណភាព រហូតដល់អាហារ បែបអាស៊ីដ៏មានឱជារស និងអាហារបញ្ចឹមប្រទេសដែលសិ្ថតនៅផ្សេងៗគ្នាលើពិភពលោក ត្រូវបាននាំមកជូនបំពេញតាមតម្រូវការ និងជម្រើសរបស់លោកអ្នកក្នុងកន្លែងតែមួយ។

FortunePalace

ភោជនីយដ្ឋាន FORTUNE PALACE

ភ្លក់រសជាតិអាហារពិតរបស់ប្រទេសចិនថ្ងៃនេះ នៅភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា!

ទស្សនាជាមួយស្ដេចតែចិន Si Fu នឹងបង្ហាញជូនពីរបៀបបំរើទឹកតែក្រអូបតាម លក្ខណៈប្រពៃណី និងចូលរួមជាសាក្សី ពីរបៀបចាក់ទឹកតែតាមបែបបូរាណ នៅភោជនីយដ្ឋាន Fortune Palace ក្នុងណាហា្គវើល។ របៀបចាក់ទឹកតែនេះនឹងបង្កើនរសជាតិដល់តែគ្រប់ប្រភេទ។

បើកបំរើរៀងរាល់ថ្ងៃ ៖ ពេលថ្ងៃត្រង់ម៉ោង11 ដល់ម៉ោង 3 ល្ងាច និង ម៉ោង 6 ល្ងាច ដល់ម៉ោង 1០:3០នាទីយប់
សំលៀកបំពាក់ ៖ សមរម្យ
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +85523 228 822 លេខភ្ជាប់ 7902 ឬ អ៊ីមែល ៖ f&b@nagaworld.com
Dine

ភោជនីយដ្ឋាន LE GOURMET បារាំង

ភាពកក់ក្តៅ រ៉ូមែនទិក គួរឲ្យទាក់ទាញ

ដែលមាននៅក្នុងបន្ទប់នាពេលល្ងាច រួមជាមួយតន្រ្តីប្រគំឮយ៉ាងរណំ្ត និងការរៀបចំអាហារដោយ ប្រុងប្រយ័ត្ន ព្រមជាមួយនឹងស្រាដ៏មានឱជារស។

បន្ទប់ទទួលទានអាហារដ៍ត្រជាក់ចិត្តចាប់ផ្តើមពី៖

ចាប់បើកពីម៉ោង អាហារថ្ងៃត្រង់ 12.00 ថ្ងៃត្រង់ ដល់ 2.00 រសៀល រៀងរាល់ថ្ងៃ
អាហារពេលល្ងាច 6.00 ល្ងាច ដល់ 10.00 យប់ រៀងរាល់ថ្ងៃ
សំលៀកបំពាក់ : សមរម្យថ្លៃថ្នូ
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7904; អ៊ីមែល f&b@nagaworld.com
Dine

ភោជនីយដ្ឋាន BISTRO ROMANO អ៊ីតាលី

រសជាតិ ព្រមទាំងកិ្លនអាហារបែបអ៊ីតាលីគឺមាននៅទីនេះ។ អាចជ្រើសរើសអាហារដ៏ឈ្ងុយឆ្ងាញ់ តាមតម្រូវការរបស់លោកអ្នកជាមួយនឹងការរៀបចំអាហារដ៏ពិសេសរបស់ចុងភៅដ៏ចំណាន របស់ យើង។ លោកអ្នកអាចជ្រើសរើសស្រា និងបង្អែមជាច្រើនប្រភេទដែលមាននៅក្នុងតារាងរាយ ឈ្មោះស្រា និងបង្អែម។

ជាកន្លែងដ៏ល្អបំផុតសម្រាប់ការទទួលទានអាហារពេលល្ងាចជាលក្ខណៈឯកជន ពិសារស្រាក្រឡុក ជាទីកន្លែងដ៏ប្រណីតសម្រាប់ការរៀបចំកម្មវិធី សម្រាប់ពិធីជប់លៀង និងសម្រាប់ពិធីពិសេសទៀត។

ចាប់បើកពីម៉ោង : 11.00 ព្រឹក ដល់ 11.00 យប់ រៀងរាល់ថ្ងៃ
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7903; អ៊ីមែល: f&b@nagaworld.com
Dine

ភោជនីយដ្ឋាន PANGEA FUSION

ជាភោនីយដ្ឋានដែលទើបតែមានបើកថ្មីនៅក្នុងទីក្រុង។ ជាមួយការជ្រើសរើសដ៏ច្រើនបែបនៅក្នុង តារាងអាហារមិនថាអាហារបែបអន្តរជាតិ ឬអាហារបស់ជនជាតិបូព៌ា លោកអ្នកមានជម្រើសច្រើន ដើម្បីជ្រើសអាហារបញ្ចឹមប្រទេសជាមួយអាហារភាគបូព៌ារបស់ carte du jou ។ នៅទីនេះមាន រៀបចំមានបន្ទប់លក្ខណៈឯកជន ការជួបជុំទទួលទានអាហារពេលព្រឹក ការទទួលទានអាហារ ថ្ងៃត្រង់ជាក្រុមដើម្បីពិភាក្សាគ្នា ការទទួលទានអាហារពេលល្ងាចដែលអាចជជែកគ្នាលេងក្នុងភាព ស្ងប់ស្ងាត់។

សេវាកម្មដ៏រាក់ទាក់ និងការទស្សនាគយគន់ដងទន្លេមេគង្គដ៏ល្អប្រណីត។

ចាប់បើកពីម៉ោង : 6.00 ល្ងាច ដល់ 11.00 យប់ រៀងរាល់ថ្ងៃ
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7026; អ៊ីមែល: f&b@nagaworld.com
Dine

សាច់អាំងបែបកូរ៉េ

ជាអាហារបែបកូរ៉េពិតៗ។ ជាអាហារដែលចម្អិនដោយផ្ទាល់ដៃរបស់ចុងភៅកូរ៉េដ៏ចំណាននៅក្នុង ទីក្រុង។ ជាការជ្រើសរើសដ៏ពិសេសដែលមានតម្លៃ និងគួរឲ្យចាប់អាម្មណ៍នូវការចម្អិនអាហារ ដែលប្រើគ្រឿងផ្សំតាមក្បួនច្បាប់ដើម។

ជាមួយអាហាសាច់អាំងលើតុ ការស្តាប់ចង្វាក់តន្រ្តីកំដរអាម្មណ៍ រួមជាមួយនឹងការមើលឃើញ ស្រមោលទឹកភ្លៀងហូររឹមៗ និងមើលឃើញទិដ្ឋភាពផ្នែកខាងក្រៅដ៏ធំទូលាយតាមកញ្ចក់បង្អួច សូមកុំភ្លេចគឺមាននៅ NagaWorld® ។

បើកជារៀងរាល់ថ្ងៃ ហើយអាចទទួលភ្ញៀវបានរហូតដល់ទៅ 60 នាក់ ជាមួយនឹងការបង្ហាញជូន នូវការចម្អិនអាហារបើកចំហនៅកន្លែងចម្អិនអាហារ។

ចាប់បើកពីម៉ោង : 11.00 ព្រឹក ដល់ 11.00 យប់ រៀងរាល់ថ្ងៃ
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7914; អ៊ីមែល : f&b@nagaworld.com
Dine

ភោជនីយដ្ឋាន មីចានចង្កឹះ

ជាទីកន្លែងដ៏មានប្រជាប្រិយភាពមិនថាសម្រាប់ភ្ញៀវនៅក្នុងស្រុក ឬក្រៅស្រុក។ ជាម្ហូបចិនមួយបែប ដែលតែងតែផ្តល់នូវភាពកក់ក្តៅទាំងក្នុងចិត្ត និងទាំងការចម្អិន។ ការចម្អិនត្រូវបានរៀបចំដោយ គ្រឿងផ្សំដ៏មានគុណភាព នៅកន្លែងចម្អិនអាហារ ហើយបម្រើយ៉ាងឆាប់រហ័សទៅតាមចំណូលចិត្ត មានគ្រឿងទេស និងទឹកជ្រលក់ដូចជានៅគេហដ្ឋានរបស់លោកអ្នកដែរ។

ចាប់បើកពីម៉ោង : រៀងរាល់ថ្ងៃ ពេញ 24 ម៉ោង
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7420; អ៊ីមែល : f&b@nagaworld.com
Dine

បន្ទប់ទទួលភ្ញៀវ

សូមរីករាយក្នុងការទទួលទានតែនាពេលរសៀល ឬស្រាក្រឡុក នាពេលល្ងាច អមដោយ ទេសភាពទឹកធ្លាក់ព័ទ្ធជុំវិញ និងសម្លេងព្យាណូដ៏ពីរោះ។

បន្ទប់ទទួលភ្ញៀវមានបម្រើជូននូវអាហារសម្រន់ សាន់វិចតូចៗ តែដ៏ឈ្ងុយឆ្ងាញ់ ស្រា និងភេសជ្ជៈផ្សេងៗទៀត។ ជាកន្លែងដ៏សមស្របសម្រាប់បង្កើនភាពស្និទ្ធស្នាល ឬពិភាក្សាមុខជំនួញ។

ចាប់បើកពីម៉ោង : 08.00 ព្រឹក ដល់ 02.00 អធ្រាត្រ រៀងរាល់ថ្ងៃ
សម្លៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7919; អ៊ីមែល : f&b@nagaworld.com