សំណូមពរសម្រាប់ការធ្វើដំណើរ
ក្រុមហ៊ុនទេសចរណ៍ពិសេស NagaWorld® ភ្នំពេញ
សូមរីករាយជាមួយបទពិសោធន៍របស់ប្រជាជនកម្ពុជាពិតប្រាកដ ដោយការទំនាក់ទំនងមកកាន់ សហការីរបស់ NagaWorld® យើងខ្ញុំ ដែលអាចយល់ច្បាស់គ្រប់តម្រូវការទេសចរណ៍របស់លោកអ្នក និងជាជម្រើសដ៏ល្អ សម្រាប់គ្រប់ដំណើរកម្សាន្ត ទៅតាមចំណូលចិត្ត និងតម្រូវការរបស់លោកអ្នក។
សម្រាប់អនុស្សាវរីយ៍ដ៏គួរឲ្យចងចាំនៃព្រះរាជាណាចក្រអច្ឆិយ សូមអ៊ីមែលមក enquiries@nagaworld.com ឬទូរស័ព្ទមកលេខ: +855.2.322 8822.
សូមអញ្ជើញមកកាន់ការកម្សាន្តដ៏រីករាយ និងទីតាំង M.I.C.E. ក្នុងឥណ្ឌូចិន ដើម្បីទទួលយកនូវ អារម្មណ៍ដ៏រីករាយកក់ក្តៅពី NagaWorld®!
សកម្មភាពតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា
ភ្ញៀវទេសចរណ៍ទាំងអស់ មិនគួររំលងនូវតំបន់ទេសចរណ៍ និងទីតាំងវប្បធម៌ក្នុងរាជធានីភ្នំពេញដូចជាៈ
- ព្រះបរមរាជវាំង និងវិហារព្រះកែវមរកត
- វត្តភ្នំ
- សារៈមន្ទីរជាតិ
- វត្តឧណ្ណាលោម
- វិមានឯករាជ្យ
- ផ្សារទួលទំពូង
- ផ្សារធំថ្មី
- មាត់ទន្លេ / តំបន់មាត់ទន្លេ
- ក្លឹបវាយកូនហ្គោលរាជធានីភ្នំពេញកម្ពុជា
- ក្លឹបកម្សាន្ត Cambodia Golf & Country
- ការសម្តែងសិល្បៈខ្មែរ សុវណ្ណភូមិ
- ផ្សារទំនើបសូរិយា
- សិល្បៈផ្លូវលេខ 178
- សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
- វាលពិឃាត
- ជិះស៊ីក្លូ
- ជិះទូក
- ជិះសេះ
- ជិះដំរី
- សាលាបង្រៀនធ្វើម្ហូប
- សិល្បៈក្បាច់គុណបុរាណខ្មែរ និងការប្រដាល់
- កន្លែងបាញ់កាំភ្លើង
សកម្មភាពតំបន់ទេសចរណ៍ដទៃទៀតក្នុងប្រទេសកម្ពុជា
សកម្មភាពតំបន់ទេសចរណ៍អាចបែងចែកជាបីផ្នែកគឺៈ
- ស្រាវជ្រាវប្រាសាទបុរាណខ្មែរក្នុងខេត្តសៀមរាប ព្រះវិហារ កណ្តាល និងតាកែវ
- គំនូរនៅតាមជញ្ជាំង និងចម្លាក់លើជញ្ជាំងនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប ព្រះវិហារ កណ្តាល និងតាកែវ
- ទស្សនាវត្តព្រះពុទ្ធសាសនា និងសារៈមន្ទីរក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ
- ទស្សនាវិមានឯករាជ្យ និងវិមានជាច្រើនទៀតនៅក្នុង និងជុំវិញរាជធានីភ្នំពេញ
- ទស្សនាការបង្ហើរខ្លែងក្នុងរាជធានីភ្នំពេញ
- ចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល និងបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ
- ចូលរួមកម្សាន្តលេងល្បែងប្រជាប្រិយខ្មែរ និងរាំកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និង ពិធីបុណ្យដទៃទៀត
- ទស្សនាជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកភូមិតាមជនបទ
- ទស្សនាភូមិលិចទឹក ក្នុងស្រុកកំពង់ភ្លូក ខេត្តសៀមរាប
- ទស្សនាបក្សីកម្រ នៅវាលព្រែកត្នោល ខេត្តសៀមរាប
- ទស្សនាតំបន់សត្វព្រៃ ក្នុងខេត្តសៀមរាប
- ជិះទូកកម្សាន្តតាមដងទន្លេមេគង្គ និងបឹងទន្លេសាប
- ទស្សនាសកម្មភាពនេសាទតាមដងទន្លេមេគង្គ និងបឹងទន្លេសាប
- ចែវទូកលេងតាមបឹងទន្លេសាប
- ស្រាវជ្រាវព្រៃស្រោងក្នុងប៉ែកខាងជើងឆៀងខាងកើតនៃតំបន់អង្គរ
- ជិះកង់កម្សាន្តតាមជនបទក្នុងខេត្តសៀមរាប
- ស្រាវជ្រាវតាមរូងភ្នំ ឬរូងថ្មជាច្រើនកន្លែងក្នុងខេត្តកំពត
- ជិះរទេះគោ នៅឧទ្យានជាតិបូកគោ ក្នុងខេត្តកំពត
- ទៅកម្សាន្តនៅលើកោះទន្សាយ ក្នុងក្រុងកែប
- ទស្សនាទឹកធ្លាក់ក្នុងខេត្តកំពត និងកំពង់ស្ពឺ
- ហែលទឹក និងមុជទឹកក្រោមបាទសមុទ្រ ក្នុងខេត្តព្រះសីហនុ កោះកុង និងក្រុងកែប
- ទៅកម្សាន្តនៅឆ្នេរខ្សាច់កោះរុង ក្នុងខេត្តព្រះសីហនុ
- ជិះទូកកម្សាន្តនៅតាមព្រៃកោងកាង នាឧទ្យានជាតិរាម ក្នុងខេត្តព្រះសីហនុ
- ទស្សនាផ្សោតសមុទ្រនាឧទ្យានជាតិរាម ក្នុងខេត្តព្រះសីហនុ
- មុជទឹកក្រោមបាទសមុទ្រ និងទស្សនាផ្កាថ្មក្នុងសមុទ្រ ខេត្តព្រះសីហនុ
- ជិះទូកក្តោងក្នុងខេត្តព្រះសីហនុ
- ជិះឆ័ត្រយោងក្នុងខេត្តព្រះសីហនុ
- ទៅកម្សាន្តតាមកោះនានា ក្នុងខេត្តកោះកុង
- ដើរកម្សាន្តកាត់ព្រៃភ្នំក្នុងតំបន់ទឹកធ្លាក់ចំបក់ នាឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ
- ជិះទូកកម្សាន្តពីភូមិអណ្តូងទឹក ទៅភូមិជីផាត់ ខាងត្បូងជួរភ្នំកាដាមុំ
- ជិះរទេះគោតាមព្រៃស្រោង និងតំបន់ភ្នំកាដាមុំ
- បោះជំរំក្នុងព្រៃស្រោង នៃតំបន់ជួរភ្នំកាដាមុំ
- ទស្សនាទឹកធ្លាក់ពង្រួល ក្នុងទន្លេស្រែអំបិល
- ទស្សនាតំបន់ដីសើម រាំសា ក្នុងខេត្តស្ទឹងត្រែង
- ជិះនាវាកម្សាន្តតាមដងទន្លេមេគង្គ ពីខេត្តស្ទឹងត្រែង ទៅក្រចេះ
- ទស្សនាផ្សោតទន្លេមេគង្គនៅព្រែកកាំពី ក្នុងខេត្តក្រចេះ
- ជិះរទេះគោនៅឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី
- ងូតទឹកនៅបឹងយក្សឡោម ខេត្តរតនគិរី
- ទស្សនាទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី
- ទស្សនាតំបន់ទីរហោឋាន ក្នុងខេត្តមណ្ឌលគិរី
- ជិះដំរីកម្សាន្ត ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី
- ទស្សនាជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តរតនគិរី និងមណ្ឌលគិរី
- ផ្សងព្រេងតាមដងទន្លេមេគង្គ






