កំរងសំដី

“យើងខ្ញុំសូមចូលរួមរីករាយជាមួយនឹងសេវាបម្រើរបស់ NagaWorld® និង MICE ដែលផ្តល់នូវភាព ងាយស្រួលជាទីគាប់ចិត្តតាមការរំពឹងទុក ជាពិសេសគឺបានចាត់ទុកថា ជាគោលដៅដែលបាន អភិវឌ្ឍយ៉ាងឆាប់រហ័សមួយនៅក្នុងរាជធានីភ្នំពេញ”។ ការដក់ស្រង់សំដីរបស់លោក មីឆែល ឃ្វីក អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនកុំព្យូទ័រ Deam ដែលបានថ្លែងត្រលប់ទៅវិញដោយភាពរីករាយ ទៅកាន់អតិថិជន M.I.C.E មកពីប្រទេសសឹង្ហបូរី។

លោកបានបន្តថា “យើងរំពឹងទុកដល់ការប្រារព្ធពិធីក្រោយទៀតរបស់យើង នៅសណ្ឋាគារ លំដាប់ថ្នាក់អន្តរជាតិបែបនេះ ក្នុងខែមេសា 2011” ។


“NagaWorld® បានពង្រីកនូវសេវាកម្មរបស់ខ្លួនគួរទីចាប់អាម្មណ៍ ហើយយើងបានស្វែងយល់ថា វាផ្តល់ភាពងាយស្រួលដល់ M.I.C.E ឲ្យក្លាយជាគំរូស្តង់ដារដ៍ពិសេសលេចធ្លោមួយ។ សាល ពិធីជប់លៀង និងសាលប្រជុំ គឺបំពាក់ទៅដោយឧបករណ៍ទំនើបដូចជា Applications ចុចលើអេក្រង់ សាលប្រជុំលក្ខណៈឯកជន អេក្រង់ស្វ័យប្រវត្តិ LCD Projectors ប្រព័ន្ធ និងឧបករណ៍ សំឡេងទំនើបចុងក្រោយ។ គឺវាលើសពីអ្វីដែលយើងបានរំពឹងទុក”។ នេះជាការពន្យល់របស់លោក ដានី វុង ដែលមានបទពិសោជន៏ល្អៗលើវិស័យទេសចរនៅប្រទេសម៉ាឡេស៊ី។

លោក វុង បានបន្តថា “អតិថិជនដែលបានសហការជាមួយយើង ភាគច្រើននាពេលឥឡូវនេះ គឺជា អ្នកចាប់ផ្តើមអភិវឌ្ឈន៍នូវរបៀបកែប្រែថ្មី ហើយពួកគេមានការរីករាយ ភ្ញាក់ផ្អើលចំពោះសមត្ថភាព លទ្ធភាព និងធនធានរបស់ M.I.C.E អន្តរជាតិ។ យើងពិតជារីករាយជាមួយនឹងទំនាក់ទំនង បទពិសោធន៍របស់យើងជាមួយក្រុមអ្នកដែលមានជំនាញដ៍ប្រសព្វរបស់ NagaWorld® ដែលបាន លះបង់ លើកទឹកចិត្ត ព្រមទាំងចែករំលែកដោយបង្កើននូវភាពជឿទុកចិត្តគ្នា”។

“ជាមួយនឹងគុណសម្បត្តិដ៏មានតម្លៃនេះ បានធ្វើឲ្យយើងភ្ញាក់ភ្អើលយ៉ាងខ្លាំងចំពោះបរិយាកាស កម្សាន្តសប្បាយនៅក្នុង NagaWorld® ។ ដែលអាចធ្វើឲ្យភ្ញៀវរបស់យើងទទួលយកនូវអាម្មណ៍ សប្បាយរីករាយ ស្រស់ស្រាយ សម្រាកលំហែចិត្តបន្ទាប់ពីការបំពេញការងារដ៏នឿយហត់ពេញមួយ ថ្ងៃក្នុងអំឡុងពេលយ៉ាងយូរអង្វែងជាមួយការនឹងកម្មវិធីកម្សាន្តសប្បាយដ៏ធំរបស់ M.I.C.E.- ។