សេវាធ្វើដំណើរ

រាជធានីភ្នំពេញ ជារាជធានីរបស់ប្រទេសកម្ពុជា ដែលបង្កប់ទៅដោយរឿងរ៉ាវប្រវិត្តិសាស្រ្ត ប្រពៃណី វប្បធម៌ ជំនឿនិយម ទំនើបនិយម និងជំនួញពាណិជ្ជកម្ម។ ដោយការអភិវឌ្ឍមកកាន់សម័យកាល ទំនើប ភ្នំពេញ បានបង្អូតនូវសម្រស់របស់ខ្លួនដ៏ឆើតឆាយដល់ភ្ញៀវទេសចររបស់យើង។

លក្ខណៈទាំងអស់នេះផ្តល់ឲ្យមគ្គុទ្ទេសក៍រៀបចំការដំណើរកម្សាន្តរបស់ NagaWorld® យល់ច្បាស់ អំពីតម្រូវការដំណើរកម្សាន្តរបស់លោកអ្នក។ លោកអ្នកមិនបាច់បារម្ភទៀតទេ ទុកភារកិច្ចនេះឲ្យ ក្រុមមគ្គុទ្ទេសក៍ពិសេសរបស់យើង រៀបចំដំណើរកម្សាន្តជូនក្រុមលោកអ្នក។

អ៊ីមែល: mice@nagaworld.com; ទូរស័ព្ទៈ +855.2.322 8822.

កម្មវិធីលើកទឹកចិត្ត

យើងផ្តល់ជូននូវដំណើរកម្សាន្តដ៏សំបូរបែបសម្រាប់ភ្ញៀវកិត្តិយសរបស់យើងដូចជា ទីកន្លែងដ៏គួរឲ្យ ទាក់ទាញ និងសកម្មភាពកម្សាន្តសប្បាយៗជាច្រើនទៀត។

ដំណើរកម្សាន្តទស្សនាក្នុងក្រុង សារមន្ទីរ សិល្បៈ ការសំដែងសិល្បៈ ដើរកម្សាន្តទិញទំនិញ វាយហ្គោល ទិញម្ហូបអាហារ បាញ់កាំភ្លើងចម្ងាយ កីឡាប្រដាល់ និងចំបាំងខ្មែរបុរាណ ដំណើរ កម្សាន្តដោយការជិះទូក ជិះសេះ ជិះដំរី ទស្សនាថ្នាក់បង្រៀនចំអិនអាហារ ការដើរលំហែរតាម មាត់ទន្លេ និងល្បែងកម្សាន្តផេ្សងៗ។

បន្ទាប់ពីដំណើរកម្សាន្តពេញមួយថ្ងៃ យើងនឹងធ្វើដំណើរត្រឡប់ទៅ NagaWorld® ដែលជាទីកន្លែង ដ៏មានផាសុកភាព និងប្រណីតភាព ហើយរីករាយជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់ ការសំដែងដែល ធ្វើឲ្យអាម្មណ៏លោកអ្នកធូរស្រាលអស់កង្វល់។ មិនថាលោកអ្នកចូលចិត្តកម្មវិធីលើកទឹកចិត្តរបៀបយ៉ាងណានោះទេ មគ្គុទ្ទេសក៍ NagaWorld® នឹងរួមបញ្ចូលជាមួយនឹងគំនិតល្អៗ ដែលធ្វើឲ្យលោកអ្នកនិយាយសរសើរដោយខាតមិនបាន។ ទាំងនេះ គឺមានតែមួយគត់នៅរាជធានីភ្នំពេញ គឺ NagaWorld® ដែលជាចំណុចគោលដៅល្អបំផុតក្នុងតំបន់។
អ៊ីមែលៈ mice@nagaworld.com; ទូរស័ព្ទៈ +855.2.322 8822.

ការបង្កើតក្រុម

រចនា និងគូរប្លង់ដោយភាពច្នៃប្រឌិត ដោយមានការចូលរួម និងពិភាក្សាការងារជាក្រុម ដែលអាច ដោះស្រាយបញ្ហាប្រឈមមុខ។

កម្មវិធីច្នៃប្រឌិត សកម្មភាពផ្សងព្រេង អាចនឹងបង្កើតឡើង ជាមួយនឹងការជំរុញបន្ថែមនូវបរិមាត្រ របស់ NagaWorld® ។ គំនិតបង្កើតឡើងការប្រកួតប្រជែងដ៏អស្ចារ្យ ដំណើរនៃការស្វែងរកកំណប់ ការប្រកួតប្រជែងចម្ងាយ ការហាត់កីឡា “បែប CSI” ទទួលយកការដាក់សំណើរសុំបានយ៉ាងលម្អិត។ សមាជិកក្រុមផ្នែកអប់រំសុខភាព ធ្វើការជំរុញ ទឹកចិត្តដោយការចែករំលែកគោលដៅរួមគ្នា ការទំទាក់ទំនងគ្នាយ៉ាងមានប្រសិទ្ធភាព ជាមួយ ឧបករណ៍ និងមុខងារសេវាការងារបង្កើតក្រុមដែលធ្វើឲ្យការងារកាន់តែងាយស្រួល។

អបអរសាទរភាពជោគជ័យសម្រាប់ខ្លួនអ្នក និងជំរុញចិត្តរបស់អ្នកឲ្យកាន់តែរំជីបរំជួល ជាមួយ ចំណុចគោលដៅដ៏ល្អបំផុតក្នុងប្រទេសឥណ្ឌូចិន។

អ៊ីមែលៈ mice@nagaworld.com; ទូរស័ព្ទៈ +855.2.322 8822.

ទស្សនីយភាពទេសចរណ៍

ដំណើរកម្សាន្តក្នុងរាជធានីភ្នំពេញដោយ NagaWorld®

ទទួលយកបទពិសោធន៍ដ៏រីករាយជាមួយនឹងជនជាតិកម្ពុជាដ៏ពិតប្រាកដ។ សូមទំនាក់ទំនងមកអ្នក រៀបគម្រោងទេសចរណ៍ ដែលយល់គ្រប់តម្រូវការនៃការធ្វើដំណើរកម្សាន្តរបស់លោកអ្នក ហើយ ដែលអាចសម្របសម្រួលរាល់ដំណើរកម្សាន្ត ទៅតាមចំណូលចិត្ត និងតម្រូវការលោកអ្នក។

សម្រាប់ជាការចងចាំដែលដិតជាប់មិនអាចបំភ្លេចបានពីព្រះរាជាណាចក្រអច្ឆរិយ លោកអ្នកគ្រាន់តែ អ៊ីមែលមកៈ mice@nagaworld.com or call +855.2.322 8822.

ចូលរួមនៅកន្លែងកម្សាន្តដ៏សប្បាយ និងល្អបំផុត ហើយជា M.I.C.E នៅក្នុងប្រទេសឥណ្ឌូចិន ដោយ ទទួលយកនូវអារម្មណ៍ដ៏សប្បាយរីករាយពី NagaWorld® !

សកម្មភាពនានារបស់អ្នកទេសចរណ៍ក្នុងប្រទេសកម្ពុជា

ភ្ញៀវទេសចរណ៍ទាំងអស់ មិនគួររំលងនូវតំបន់ទេសចរណ៍ និងទីតាំងវប្បធម៌ក្នុងរាជធានីភ្នំពេញដូចជាៈ

  • ព្រះបរមរាជវាំង និងវិហារព្រះកែវមរកត
  • វត្តភ្នំ
  • សារៈមន្ទីរជាតិ
  • វត្តឧណ្ណាលោម
  • វិមានឯករាជ្យ
  • ផ្សារទួលទំពូង
  • ផ្សារធំថ្មី
  • មាត់ទន្លេ / តំបន់មាត់ទន្លេ
  • ក្លឹបវាយកូនហ្គោលរាជធានីភ្នំពេញកម្ពុជា
  • ក្លឹបកម្សាន្ត Cambodia Golf & Country
  • ការសម្តែងសិល្បៈខ្មែរ សុវណ្ណភូមិ
  • ផ្សារទំនើបសូរិយា
  • សិល្បៈផ្លូវលេខ 178
  • សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
  • វាលពិឃាត
  • ជិះស៊ីក្លូ
  • ជិះទូក
  • ជិះសេះ
  • ជិះដំរី
  • សាលាបង្រៀនធ្វើម្ហូប
  • សិល្បៈក្បាច់គុណបុរាណខ្មែរ និងការប្រដាល់
  • កន្លែងបាញ់កាំភ្លើង

សកម្មភាពលំហែកាយនានា

ទទួលទានតែកម្សាន្តនាពេលរសៀល ជិះទូកកម្សាន្ត ជិះសេះកម្សាន្ត រាំរបាំ Salsa ហាត់ Yoga និងហាត់ប្រាណ។ លែ្បងកម្សាន្ត ជិះកង់ ទស្សនាសួនបាញ់ទឹក វាយហ្គោល អានសៀវភៅជាក្រុមលក្ខណៈឯកជន ថតរូប ទទួលទានស្រា និងជក់ស៊ីហ្គាកម្សាន្ត។

កម្មវិធីកម្សាន្តនេះប្រហែលអាចរួមបញ្ចូលជាមួយការប្រគំតន្ត្រីផ្ទាល់ ការរាំក្បាលតោ សិល្បៈរបាំ បុរាណខ្មែរ និងពិសារភោជនីយអាហារពេលល្ងាយជាលក្ខណៈឯកជន ។

អ៊ីមែលៈ mice@nagaworld.com; ទូរស័ព្ទៈ +855.2.322 8822.