ស្ប៉ា
រីករាយជាមួយជាកន្លែងដែលមានតែមួយគត់នៅឥណ្ឌូចិន ជាបណ្តុំកន្លែងកម្សាន្ត និងជាហាងលក់ ទំនិញដ៏ធំមួយ មុនពេលដែលលោកអ្នកសម្រាកកាយជាមួយការព្យាបាលថែរក្សាតាមរបៀបខ្មែរ បុរាណនៅ The Spa ដែលប្រើសុទ្ធតែប្រេងធម្មជាតិ និងព្យាបាលតាម 22 របៀប ដែលធ្វើឲ្យ អាម្មណ៍បានស្រស់ស្រាយ។ មិនតែប៉ុណ្ណោះលោកអ្នកនឹងមានឈុតស្ទីម សូណា និង Jacuzzi. សម្រាប់ផ្ទាល់ខ្លួនផងដែរ។
ការព្យាបាលតាមរបៀបខ្មែរ
- ម៉ាស្សាដងខ្លួន ស្ប៉ាតាមរបៀបខ្មែរបុរាណ
- ព្យាបាលដងខ្លួន តាមរបៀបប្រពៃណី Lulur ឬខាត់ជាមួយកាហ្វេអង្គរ
- ព្យាបាលបាតជើង ម៉ាស្សាបាតជើង
ព្យាបាលតាមរយៈ ស្ប៉ា
ជាន់ទី 1 នៅស្លាបកម្សាន្តផ្នែកខាងជើង
ព្យាបាលតាមរយៈ ស្ប៉ា
ជាមួយស្ថាបត្យកម្មដែលរំលេចដោយរចនាបទបុរាណខ្មែរ បានជំរុញឲ្យកន្លែង ស្ប៉ា នៅ NagaWorld® ផ្លាស់ប្តូរជាកន្លែងសម្រាប់ព្យាបាល និងធ្វើឲ្យអារម្មណ៍បានស្ងប់សុខ។ ផ្តើមពីការ ព្យាបាលបែបទស្សននិយមបុរាណ ស្ប៉ា កន្លែងផ្តល់នូវភាពសុខស្រួល បរិសុទ្ទស្រស់ថ្លា ផ្តល់កំលាំង និងភាពរីករាយ។
ផ្តើមចេញពីការគូសវាសចង្អុលបង្ហាញនូវភាពសម្ងាត់របស់អាណាចក្រកម្ពុជា សី្តពីរបៀបធ្វើឲ្យជីវិត មានភាពងាយស្រួល ជំនាញនៃការព្យាបាល គឺជាឬសគល់ដែលមាននៅក្នុងគម្ពីរ PANHA ឬជា គតិបណ្ឌិតដែលបានផ្តល់ឲ្យពីជំនាន់មួយទៅជំនាន់មួយទៀត។
ការព្យាបាលនេះរួមមានបញ្ចូលលក្ខណៈឯកជនសម្រាប់មួយឈុត ក្នុងនេះរួមមាន សូណា ស្ទីម Jacuzzi និងសម្ភារៈប្រើប្រាស់សម្រាប់ងូតទឹក។ ការដែលលោកអ្នកមក ស្ប៉ា នៅ NagaWorld® គឺលោកអ្នកបានទទួលនូវបទពិសោធន៍អំពីការថែរក្សាសម្ផស្ស និងសុខភាពតាមបែបបុរាណ។ រាល់ផលិតផលទាំងអស់គឺសុទ្ធតែជាផលិតផលមិនក្លែងក្លាយ ហើយជាផលិតផលដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។
ទទួលយកការព្យាបាលដែលធ្វើឲ្យលោកអ្នកបានធូរស្រាលនេះ ដោយទទួលយកនូវបទពិសោធន៍ នូវការព្យាបាលដ៏ល្អប្រណីត ដោយស្ងប់សុខ ហើយបណ្តោយឲ្យរាងកាយ ទឹកចិត្ត នឹងអាម្មណ៍ របស់លោកអ្នកបានសម្រាក និងទទួលយកនូវអ្វីដែលថ្មី។ រីករាយជាមួយនឹងការសម្រាកលំហែ អាម្មណ៍ដ៏ពិតប្រាកដនេះ។
| សេវាកញ្ចប់ទី 1 - សម្រាប់សុខភាព | 120 នាទី | 68 ដុល្លារ |
| ខាត់ទឹកដោះគោ និងកាហ្វេ | ||
| ម៉ាស្សាតាមរបៀបជនជាតិបាលី | ||
| ម៉ាស្សាជាមួយនឹងរុក្ខជាតិជីក្រអូប |
| សេវាកញ្ចប់ទី 2 - លំហែ និងធ្វើឲ្យក្មេងជាងវ័យ | 120 នាទី | U68 ដុល្លារ |
| ត្រាំទឹកដោះគោក្រអូប | ||
| ម៉ាស្សាបាតដៃ |
| សេវាកញ្ចប់ទី 3 - សម្រាប់រក្សាសម្រស់ | 120 នាទី | 68 ដុល្លារ |
| ខាត់ដោយអំបិលសមុទ្រ កម្ចាត់កោសិកាចាស់ៗ | ||
| សម្អាតផ្ទៃមុខ |
| សេវាកញ្ចប់ទី 4 - សុខដុម | 120 នាទី | 68 ដុល្លារ |
| ត្រាំជើងជាមួយទឹកក្រអូប | ||
| ជម្រះកាយពីរដង | ||
| ម៉ាស្សាជាមួយប្រេងក្រអូប |
| សេវាកញ្ចប់ទី 5 - លក្ខណៈបុរាណ | 180 នាទី | 88 ដុល្លារ |
| ខាត់បែបបុរាណ lulur | ||
| ស្ប៉ា តាមបែបបុរាណរបស់ជនជាតិខ្មែរ អាចព្យាបាលរោគ | ||
| ម៉ាស្សាជាមួយរុក្ខជាតិជីក្រអូប |
| សេវាកញ្ចប់ទី 6 - ពីក្បាលដល់ចុងជើង | 180 នាទី | 88 ដុល្លារ |
| ខាត់បាតជើងជាមួយប្រេងក្រអូប | ||
| ម៉ាស្សាជាមួយប្រេងក្រអូប | ||
| ម៉ាស្សាបាតជើង | ||
| ម៉ាស្សាមុខ (អាចជ្រើសបាន) - ម៉ាស្សាមុខការពារភាពចាស់ - ម៉ាស្សាមុខឲ្យមានសំណើម |
ការណែនាំ និងសំណូមពរចំពោះអ្នក ស្ប៉ា
- Fការកក់ចប់នៅម៉ោង 2.00 ថ្ងៃត្រង់
- មិនមានការគិតតម្លៃលើសេវាបន្ទប់
- ក្នុងបន្ទប់ ស្ប៉ា ហាមជក់បារី និងពិសារគ្រឿងស្រវឹង
- រាល់ការលុបចោលការកក់ត្រូវជម្រាបជូនមុន 2 ម៉ោង។ បន្ទាប់ពីនោះ និងគិតតម្លៃបន្ថែម 50% លើកញ្ចប់សេវា។
- សូមមេត្តាទៅកាន់បន្ទប់ ស្ប៉ា ឲ្យបានមុនការណាត់របស់អ្នក 15 នាទី ដើម្បីចៀសវាងការខាតបង់ ពេលវេលាព្យាបាលរបស់អ្នក។
- ដើម្បីចៀសវាងពីការរំខាន យើងខ្ញុំសំណូមពរដល់ភ្ញៀវទាំងអស់ មេត្តាបិទទូរស័ព្ទ ឧបករណ៍ ដែលអាចមានសំឡេង និងចម្រៀង ដោយកំណត់បិទឲ្យស្ងាត់ ឬញ័រ។
- សូមផ្តល់នូវប្រវត្តិនៃការព្យាបាលដែលពាក់ព័ន្ធ ដើម្បីឲ្យយើងខ្ញុំអាចជួយលោកអ្នកក្នុងការ ជ្រើសរើសនូវការ ព្យាបាលមួយដ៏សមស្រប។
- ប្រអប់គ្រឿងអលង្ការត្រូវបានផ្តល់ជូនក្នុងបន្ទប់ព្យាបាល។ ទោះជាយ៉ាងណា យើងខ្ញុំសូមជូនជា យោបល់ថា សូម កុំដោះគ្រឿងអលង្ការចេញពីខ្លួនលោកអ្នកឡើយ។
- កុមារក្រោមអាយុ 14 ឆ្នាំ មិនអនុញ្ញាតឲ្យស្ថិតនៅក្នុងបន្ទប់ ស្ប៉ា ឡើយ។ សូមទុកកូនរបស់ លោកអ្នកឲ្យរង់ចាំនៅបន្ទប់ទទួលភ្ញៀវរបស់កន្លែង ស្ប៉ា។
- តើខ្ញុំត្រូវស្លៀកសម្លៀកបំពាក់បែបណានៅពេលព្យាបាល?
លោកអ្នកអាចជ្រើសរើសស្លៀកសម្លៀកបំពាក់ផ្ទាល់ខ្លួន ឬសម្លៀកបំពាក់ប្រកបដោយ អនាម័យដែលខាង យើងខ្ញុំផ្តល់ជូនក៏បាន។ ជាជម្រើសបន្ថែម ការព្យាបាល អាចមិនស្លៀកសម្លៀកបំពាក់ អាស្រ័យទៅលើការ ជ្រើសរើសប្រភេទព្យាបាល ស្ប៉ា របស់លោកអ្នក។ អ្នកព្យាបាលរបស់យើងខ្ញុំនឹងតែងតែប្រើវាំងននជានិច្ច ដើម្បីគោរពដល់សិទ្ធិផ្ទាល់ខ្លួនរបស់លោកអ្នក។ - ស្ប៉ា Naga ផ្តល់នូវការសម្រាកកាយ និងភាពស្រស់ថ្លា តាមរយៈការជ្រើសរើសប្រភេទសេវាកម្មណាមួយ និងការ បម្រើជូនរួមទាំងសម្លៀកបំពាក់ព្យាបាល Jacuzzi ស៊ូណា និងបន្ទប់ស្ទីម ព្រមទាំង មានគ្រឿងសម្អាងខ្លួនសម្រាប់ស្រ្តី ផង ដែរ។
- ជម្រើសនៃការព្យាបាល វគ្គ និងផលិតផលមិនអាចផ្លាស់ប្តូរ ឬប្តូរជាប្រាក់វិញបានឡើយ។
- ភ្ញៀវដែលមានសម្ពាធឈាមខ្ពស់ ជំងឺបេះដូង ឬជំងឺតំណរពូជ គួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ជាមុនសិន មុនពេលទទួលយកការព្យាបាល ស្ប៉ា និងការប្រើប្រាស់ ស្ប៉ា។
- ខាងយើងខ្ញុំអាចទទួលជាសាច់ប្រាក់ និងកាតឥណទានគ្រប់ប្រភេទ។ រាល់តម្លៃទាំងអស់ត្រូវបាន គិតជាប្រាក់ ដុល្លារ ($)
ស្ប៉ា ចាប់បើកពីម៉ោង
ស្ប៉ា ចាប់បើកពីម៉ោង : 10.00 ព្រឹក ដល់ 3.00 យប់ រៀងរាល់ថ្ងៃ
មានសេវាកម្មបម្រើជូនដល់បន្ទប់
ទូរស័ព្ទផ្នែកស្ប៉ា +855.2.321 3953 ឬ បន្តទៅលេខ 7873 The Spa ជាន់ទី 1 នៅស្លាបកម្សាន្តផ្នែកខាងជើង






