លក្ខខណ្ឌ​នៃ​ការប្រើប្រាស់

១. លក្ខខណ្ឌទូទៅនិងកំណត់សម្គាល់

គេហទំព័រនេះ គឺផ្តល់ជូនអ្នកដែលជាអតិថិជនដោយផ្អែកលើលក្ខខណ្ឌដែលអ្នកបានទទួល។ ការដែលអ្នក ប្រើប្រាស់គេហទំព័រនេះ គឺបានន័យថាអ្នកបានព្រមព្រៀងនូវរាល់លក្ខខណ្ឌ និងកំណត់សម្គាល់ ទាំងឡាយដែលបានចែងនៅពេលនេះ និងពេលអនាគត ។ ហេតុដូច្នេះ អុ្នកយល់ព្រមធានាសងការខូចខាត ការពារ និងមិនធ្វើអោយ NagaWorld® និងសាខានានា នាយកទាំងឡាយ ម្ចាស់ក្រុមហ៊ុន ភ្នាក់ងារ អ្នកផ្តល់ពត៌មាន (ហៅកាត់ថា ភាគីដែលត្រូវសងនូវការខូចខាត) ទទួលរងការខូចខាត និងរួចពីការ ទទួលខុសត្រូវ លើការតវាទាមទារ ការទទួលសង ការបាត់បង់ ថវិការ និងការចំណាយ ផ្សេងៗដែលកើតឡើងដោយសារ “ភាគីដែលត្រូវសងនូវការខូចខាត” ដែលពាក់ព័ន្ធទៅនឹងការបំពាន ដោយរូបអ្នក ទៅលើលក្ខខណ្ឌទាំងឡាយ និង គោលនយោបាយបុគ្គលភាព ។

គេហទំព័រនេះ គឺសម្រាប់ឲ្យអ្នកប្រើប្រាស់ដោយផ្ទាល់ក្នុងបរិបទមិនធ្វើពាណិជ្ជកម្ម ។ ទោះជាក្នុង ព្រិត្តិការណ៍ ណាក្តីអ្នកក៏មិនអាចផលិតពត៌មានទាំងនេះឡើងវិញ កែសំរួល ចែកចាយ ផ្ញើបន្ត ដាក់ផ្សាយ បោះពុម្ព ចេញលិខិតអនុញ្ញាតិ បង្កើតការងារ ដែលក្លាយពីឯកសារនេះដូចជា ការបញ្ជូនបន្ត ឬលក់ពត៌មាន ដោយទ្រង់ទ្រាយណាមួយ ឧទាហរណ៍ Digital Assets, Software, ផលិតផលនៃសេវាកម្មដែលឃើញនៅលើ ឬទទួលបានពីគេហទំព័រនេះ ។

២. ការប្រើប្រាស់គេហទំព័រ

នៅពេលដែលអ្នកចូលទៅមើលគេហទំព័រនេះ និងអានទំព័រនិមួយៗ អ្នកត្រូវធានាថាអ្នកមានអាយុយ៉ាងតិច ១៦ឆ្នាំ ហើយមានសិទ្ធិស្របច្បាប់ ដើម្បីប្រើគេហទំព័រនេះ ដោយយោងទៅតាមលក្ខខណ្ឌ ទាំងឡាយ ដែលបានចែងក្នុងនេះ។ អ្នកព្រមព្រៀងធានាខុសត្រូវផ្នែកហិរញ្ញវត្ថុ ចំពោះការប្រើប្រាស់គេហទំព័រនេះ រួមទាំង អ្នកដ៏ទៃ ដែលប្រើគណនេយ្យរបស់អ្នក ។ អ្នកក៏ត្រូវធានាអះអាងថា រាល់ពត៌មានដែលផ្តល់ដោយអ្នក ឬក្រុមគ្រួសាររបស់អ្នក ក្នុងការប្រើប្រាស់គេហទំព័រនេះ គឺត្រឹមត្រូវនិងមិនភូតកុហកឡើយ ។ អ្នកក៏ត្រូវយល់ព្រមគោរពតាមលក្ខខណ្ឌដែលតម្រូវក្នុងការជាវដើម្បីប្រើប្រាស់ និងសំរាប់រាល់សេវាកម្ម ទាំងឡាយដែលប្រហែលជាត្រូវការថវិការ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមការបង់ប្រាក់គ្រប់ចំនួន នៅពេលដែល ដល់ពេលត្រូវបង់ប្រាក់ ព្រមទាំងគោរពតាមរាល់ច្បាប់និងការកំណត់នានា ដែលទាក់ទង នឹងអត្រា ដែលមានស្រាប់ ផលិត ផល ឬសេវាកម្ម ។ អ្នកនឹងត្រូវទទួលខុសត្រូវទាំងស្រុង ទៅលើការទូទាត់ ថ្លៃសេវាកម្មពន្ធអាករ និងការងារវាយតំលៃដែលកើតឡើងដោយការប្រើគេហទំព័រនេះ ។

៣. កំណត់សម្គាល់ស្តីពីស្លាកយីហោ និងកម្មសិទ្ធិ

អត្ថន័យទាំងឡាយនៅក្នុងគេហទំព័រនេះ គឺជាសិទ្ធិកម្មសិទ្ធិរបស់ NagaWorld® ដែលរួមទាំងសាខា បក្សសម្ព័ន្ធ និងអ្នកដែលទទួលសិទ្ធិពីយើង ។ អត្ថន័យទាំងអស់នៅក្នុងគេហទំព័រនេះគឺត្រូវបានការពារដោយ ច្បាប់កម្មសិទ្ធិអន្តរជាតិ ។

ស្លាកយីហោដែលកាន់កាប់ជាកម្មសិទ្ធិដោយ NagaWorld® មិនអាចត្រូវបានប្រើប្រាស់ ឬដាក់ បង្ហាញដោយ គ្មានការអនុញ្ញាតិ ជាលាយល័ក្ខអក្សរជាមុនពីម្ចាស់ស្លាកយីហោឡើយ លើកលែងតែការ Download Logo និងរូបភាពដែលបានដាក់ នៅលើ គេហទំព័រនេះ ។

៤. ការប្រកែកមិនព្រមទទួលខុសត្រូវ

អត្ថន័យនៅក្នុងគេហទំព័រនេះត្រូវបានដាក់បញ្ចូលដោយមើលទៅ “ហាក់ដូចជា” មិនមានការធានា ការតំណាង លក្ខខណ្ឌ ឬការបង្កប់ន័យអ្វីទេ ។ NagaWorld® មិនធានានូវភាពត្រឹមត្រូវ និងភាពគ្រប់ជ្រុងជ្រោយនៃពត៌មាន អត្ថបទ ក្រាហ្វិក គេហទំព័រដែលភ្ជាប់ជាមួយទេ ។ NagaWorld® សូមរក្សាកំណែនិង ការប្រតិបត្របច្ចុប្បន្នភាព ពត៌មាន ឬកម្មវិធីគោលនយោបាយ ឬពត៌មានផ្សេងៗ ដែលពិពណ៌នានៅលើគេហទំព័រនេះ នៅពេលណាក៏ដោយបើចាំបាច់ និងដោយគ្មានការជូនដំណឹងជាមុន ។ NagaWorld® មិនត្រូវបានកំណត់ថា ត្រូវប្រតិបត្របច្ចុប្បន្នភាពពត៌មានទាំងនេះទេ ។ NagaWorld® ឬ / និងសាខា ឬបក្សសម្ព័ន្ធរបស់យើង និងមិនចាំបាច់ទទួលខុសត្រូវចំពោះកំហុស នៃសិល្បៈខាងរៀបអក្សរពុម្ព ឬការបញ្ជូនពត៌មាន ឬក៏ភាពមិន ត្រឹមត្រូវផ្នែកបចេ្ចកទេសនៅក្នុងពត៌មានទាំងនេះ ។

ទោះជាក្នុងករណីណាក្តី NagaWorld® ឬ / និង សាខា ឬបក្សសម្ព័ន្ធរបស់យើង និងមិនចាំបាច់ទទួលខុសត្រូវ ចំពោះការខូចខាតណាមួយទោះជាការខូចខាតជាពិសេស ឬដោយប្រយោល ឬផលវិបាកនៃការខូចខាត ណាមួយដែល កើតឡើងដោយសារការប្រើប្រាស់គេហទំព័រនេះ សូម្បីតែ NagaWorld® ត្រូវបានជម្រាប អំពីការខូចខាតដែលអាចកើតឡើងក្តី ។

៥. ការប្រើប្រាស់ដោយមិនស្របច្បាប់ ឬ ដោយហាមឃាត់

ដោយបានមើលគេហទំព័រនេះ គឺបានន័យថាអ្នកព្រមព្រៀងធានាថា នឹងមិនប្រើប្រាស់ខ្លឹមសារ ឈ្មោះ ឬវត្ថុពត៌មានផ្សេងៗ ដែលពាក់ព័ន្ធនឹង NagaWorld® ដោយខុសច្បាប់ ឬដោយមិនតាមបំណង ។ អ្នកក៏បានព្រមព្រៀងថា អ្នកត្រូវបានប្រទាក់​ដោយលក្ខខណ្ឌ និងកំណត់សម្គាល់របស់គេហទំព័រនេះ និងរបស់ NagaWorld® ដើម្បីធានាថា អ្នកនឹងមិនបកស្រាយ​អត្ថន័យទាំងនេះខុស ឬ បង្ខូចឈ្មោះ ឬ ទាមទារ ដោយឥតហេតុផល ឬបង្កប់ន័យអ្វីដោយសារតែការមើលគេហទំព័រនេះ ឬការប្រមូលពត៌មានណាមួយ ។​​

៦. ការភ្ជាប់ទៅគេហទំព័រ ទី៣ ខាងក្រៅ

នៅក្នុងករណីដែលមានការតភ្ជាប់គេហទំព័ររបស់យើងខ្ញុំទៅគេហទំព័រផ្សេងដែលមិនធ្វើឡើងដោយ NagaWorld® អ្នកត្រូវយល់ថា គោលនយោបាយនៃបុគ្គលភាពនៃគេហទំព័រទាំងនោះ ប្រហែលជា ខុសប្លែកពីរបស់ NagaWorld®។ ដូច្នេះ យើងខ្ញុំសូមសំណូមពរឲ្យអ្នកត្រួតពិនិត្យគោលនយោបាយបុគ្គលភាព របស់គេហទំព័រនោះមុនពេលអ្នកផ្តល់ ពត៌មានផ្ទាល់ខ្លួន​ណាមួយរបស់អ្នក ។ NagaWorld® មិនទទួលខុសត្រូវ ចំពោះខ្លឹមសារនៅក្នុងគេហទំព័រទាំងនោះឡើយ ហើយការភ្ជាប់បន្តផ្សេងៗ ដែលយើងបានផ្តល់ជូន នោះមិនបញ្ជាក់ថា វាជាការអនុម័តព្រមព្រៀងរបស់យើងទៅលើវត្ថុពត៌មាន ដែលដាក់លើគេហទំព័រ ទាំងនោះឡើយ ។

៧. ការប្តូររូបិយប័ណ្ណ

អត្រារូបិប័ណ្ណនឹងត្រូវបានប្រើប្រាស់តាមការណែនាំដែលផ្អែកទៅលើប្រភពពត៌មានដែលមានជាសាធារណៈ។ អត្រាថ្លៃបន្ទប់ គឺត្រូវបានធានាតែនៅក្រោមរូបិយប័ណ្ណដែលប្រើប្រាស់ដោយ NagaWorld® ។ អត្រារូបិយប័ណ្ណដែលស្រង់មកដាក់នៅលើគេហទំព័រ គឺមិនបានអនុវត្តរាល់ថ្ងៃនោះទេ ហើយក៏មិនធានាថា វាត្រឹមត្រូវតាមទីផ្សារដែរ ។

៨. កំណែទៅលើលក្ខខណ្ឌ និងកំណត់សំគាល់

NagaWorld® ទោះជាក្នុងពេលណាក្តី សូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌនៅក្នុងការប្រើប្រាស់គេហទំព័រនេះ។ ដោយបន្តប្រើប្រាស់គេហទំព័រនេះបានន័យថាអ្នកព្រមព្រៀងទទួលការកែប្រែ ការធ្វើបច្ចុប្បន្នភាព និងកំណែទាំងឡាយណា ដែលបានធ្វើទៅលើគោលនយោបាយណាមួយ លក្ខខណ្ឌ អំណះអំណាង អត្រា ឬកំណែផ្សេងៗដែលបានប្រតិបត្រ។​

យើងខ្ញុំក៏សូមរក្សាសិទ្ធិនូវសិទ្ធិទាំងឡាយណាដែលមិនបានបញ្ជាក់នៅក្នុងនេះដែរ ។