ភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជាជាទីតាំងប្រវត្តិ ប្រពៃណី វប្បធម៌ ជំនឿ ពាណិជ្ជកម្ម ហើយត្រៀមខ្លូនរួចជាស្រេចដើម្បីបំពេញនូវសំណើររបស់ទេសចរគ្រប់ប្រភេទ។
អ្នករៀបគម្រោងកម្សាន្តរបស់ ណាហ្គាវើលដ៍ បានត្រៀមខ្លួនបម្រើអ្នកដោយផ្ទាល់ ក្នុងការគ្រោង និងរៀបចំរាល់ឯកសារសម្រាប់ក្រុមធ្វើដំណើររបស់អ្នក។ អនុញ្ញាតឲ្យអ្នកជំនាញរបស់យើងជួយលោកអ្នកបង្កើតនូវដំណើរកម្សាន្តដែលអ្នកចង់បាន។
ភាពទាក់ទាញ
នៅក្នុងនិងជុំវិញទីក្រុងភ្នំពេញ មានកន្លែងទាក់ទាញ និងសកម្មភាពសប្បាយជាច្រើន ផ្តល់ជូននូវការកម្សាន្តដែលគ្មានគូប្រៀប និងអច្ឆរិយដល់ភ្ញៀវចូលមកកម្សាន្ត។
ការដើរទស្សនាក្នុងទីក្រុង សារមន្ទីរ សិល្បៈ ការសម្តែង ការដើរទិញឥវ៉ាន់ វាយកូនហ្គោល ជិះឡានតូចប្រណាំង បាញ់ចម្ងាយ ប្រដាល់សេរី និងក្បាច់គុណបុរាណខ្មែរ ជិះទូក ជិះសេះ ជិះដំរី ការរៀនធ្វើម្ហូប ការដើរកម្សាន្តមាត់ទន្លេ និងការលេងកម្សាន្ត។
នៅចុងបញ្ចប់នៃថ្ងៃ អ្នកអាចមកសម្រាកនៅណាហ្គាវើលដ៍ដ៏មានផាសុកភាព អាហារដ៏មានឱជារស ការកម្សាន្តដ៏រីករាយ និងការសម្រាកបន្ធូរអារម្មណ៍។
ដំណើរកម្សាន្តក្នុងទីក្រុង
ណាហ្គាវើលដ៍ ៖ ទទួលយកបទពិសោធន៍រីករាយដ៏ពិតប្រាកដក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សូមទំនាក់ទំនងជាមួយអ្នករៀបចំដំណើរកម្សាន្តរបស់ណាហ្គាវើលដ៍ ដែលយល់ច្បាស់ពីតម្រូវការរបស់លោកអ្នក និងអាចជួយរៀបចំគម្រោងដំណើរកម្សាន្តតាមតម្រូវការ។
សម្រាប់អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ គ្រាន់តែអ៊ីម៉ែល ឬទំនាក់ទំនងមកយើងខ្ញុំប៉ុណ្ណោះ
មកកាន់មណ្ឌលកម្សាន្តល្អបំផុត និងគោលដៅនៃកម្មវិធីកម្សាន្ត M.I.C.E នៅឥណ្ឌូចិន ហើយទទួលយកនូវអារម្មណ៍ដ៏រំភើបបំផុតពីណាហ្គាវើលដ៍!
សកម្មភាពទេសចរណ៍ជាច្រើននៅប្រទេសកម្ពុជា។
សកម្មភាពកម្សាន្ត
ពិសាតែសម្រាកពេលថ្ងៃត្រង់ ជិះទូក ថ្នាក់រៀនធ្វើម្ហូប ជិះសេះ រាំសាសា ហាត់យ៉ូហ្គា និង ហាត់ប្រាណ
ឬលេងបាល់ទាត់ ជិះកង់ កម្សាន្តនៅសួនទឹក វាយកូនហ្គោល អានសៀវភៅ ថតរូប ក្រេបស្រា ជាមួយបារីស៊ីហ្គាមួយ ឬពីរដើម។
កម្មវីធីកម្សាន្ត មានក្រុមតន្ត្រីសម្តែងផ្ទាល់ ការរាំម៉ុងសាយ ការសម្តែងបែបខ្មែរ ការពិសាអាហារពេលល្ងាចលក្ខណៈឯកជន ។ល។