ការស្នាក់នៅ
មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោកណាហ្គាវើលដ៍ គឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ការស្នាក់នៅរបស់អ្នកក្នុងរាជធានីភ្នំពេញ។ ណាហ្គាវើលដ៍ មានទីតាំងនៅចំកណ្តាលនៃរាជធានីរបស់ប្រទេសកម្ពុជា និងមានទីតាំងនៅក្បែរកន្លែងទេសចរណ៍សំខាន់ៗ និងមាត់ទន្លេដែលមានភាពអ៊ូអរ និងទេសភាពដ៏ទាក់ទាញ។ ទទួលយកនូវបទពិសោធន៍នៃការស្នាក់នៅដ៏មានផាសុកភាពនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 5 នៅណាហ្គាវើលដ៍ទី1 និងណាហ្គាវើលដ៍ទី2 ដែលភ្ជាប់គ្នាដោយផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ អ្នកអាចជ្រើសរើសការស្នាក់នៅក្នុងបន្ទប់ Deluxe និង Superior ឬបន្ទប់ Suites ប្រណីតដ៏មានផាសុកភាព និងផ្តល់ភាពងាយស្រួលគ្រប់យ៉ាង។
- ទូរទស្សន៍ LCD ប៉ុស្តិ៍ខ្សែកាប
- Wi-Fi ក្នុងបន្ទប់ឥតគិតថ្លៃ
- ទូសុវត្ថិភាពអេឡិចត្រូនិច
- បន្ទប់ទឹកដែលដែលមានបិទថ្មម៉ាបដ៏ស្អាតប្លែក
- បន្ទប់ទឹកដែលដែលមានបិទថ្មម៉ាបដ៏ស្អាតប្លែក
- គ្រឿងបរិក្ខារសម្រាប់ងូតទឹកផ្កាឈូកពិសេស
- ទូទឹកកកដែលមានអាហារច្រើនមុខ
- អាចគយគន់ទេសភាពទន្លេមេគង្គ (តាមការជ្រើសរើស)
ចុចប្រភេទបន្ទប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម និងរៀបចំគម្រោងដំណើរកម្សាន្តរបស់អ្នកសម្រាប់លើកក្រោយ។