ស្ប៉ា
មណ្ឌលស្ប៉ាប្រណីតឈ្នះពានរង្វាន់លំដាប់ពិភពលោករបស់យើង ផ្តល់ជូននូវកញ្ចប់សេវាកម្មជាច្រើនជម្រើសសម្រាប់សុខភាព និងសេចក្តីសុខពិតប្រាកដសម្រាប់អ្នក។ មណ្ឌលស្ប៉ាដែលដំណើរការ 24 ម៉ោងទាំងពីរកន្លែងនេះ មានអ្នកជំនាញម៉ាស្សា និងស្ប៉ាដែលមានបទពិសោធន៍យូរឆ្នាំដែលផ្តល់ជូននូវការម៉ាស្សាដោយប្រើប្រេងក្រអូប បែបបុរាណចិន ម៉ាស្សាបាតជើង ការស្អំក្តៅដោយឱសថបុរាណ ការខាត់ស្បែកដងខ្លួន និងម៉ាស្សាមុខ ជាដើម។
វិធីសាស្ត្រម៉ាស្សា និងស្ប៉ាទាំងនេះ ផ្តល់ឲ្យអ្នកនូវសេចក្តីសុខដូចក្នុងឋានសួគ៌នៅក្នុងបន្ទប់ប្រណីតដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើប បន្ទប់ស្ទីម សូណា ទឹកផ្កាឈូក និងអាងទឹកក្តៅទឹកត្រជាក់។
វិធីសាស្ត្រស្ប៉ាតាមក្បួនបុរាណខ្មែររបស់យើង មានដូចជា ការខាត់ស្បែកដងខ្លួនជាមួយកាហ្វេកិន ស្អំក្តៅដោយថ្នាំបុរាណ និងការម៉ាស្សាដោយមិនប្រើប្រេង។ អ្នកអាចជ្រើសរើសវិធីសាស្ត្រស្ប៉ាដោយប្រើដៃ 4 ដែលផ្តល់អត្ថប្រយោជន៍ទ្វេដង! វិធីនេះ គឺជាវិធីសាស្ត្រស្ប៉ាដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយអារម្មណ៍តានតឹង និងផ្តល់សេចក្តីសុខពិតប្រាកដ។
មណ្ឌលស្ប៉ាប្រណីត The Elixir of Life
ទទួលយកនូវបទពិសោធន៍ស៉្បាប្រកបដោយសេចក្តីសុខ និងសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសម្រស់!
.
សេចក្តីសុខពេញរាងកាយ (180 នាទី) | ខាត់ស្បែកដោយប្រើប្រេងក្រអូប Paradise body massage:
|
---|
ម៉ោងធ្វើការ៖ | 10am – 2am |
---|---|
លេខទូរស័ព្ទ៖ | +85523228822 |
ជម្រាបសួរ ! មណ្ឌលស៉្បាណាហ្គាវើលដ៍ សូមស្វាគមន៍!
មណ្ឌលស៉្បារបស់ណាហ្គាវើលដ៍ មានកិត្តិយស សូមផ្តល់ជូន នូវបទពិសោធន៍ស៉្បាដែលមិនអាចបំភ្លេចបាន ជាមួយវិធី-
សាស្ត្រនៃការម៉ាស្សាព្យាបាលតាមបែបធម្មជាតិ និងតាម បែបបុរាណ រួមទាំងការទទួលបាននូវអារម្មណ៍ភ្លឺថ្លា និង អរិយធម៌ដែលចេញពីរចនាបថបែបសាសនាបុរាណ។
ជាមួយអ្នកជំនាញម៉ាស្សាព្យាបាលអាជីព ដែលមាន បទពិសោធន៍យូរឆ្នាំ មណ្ឌលស៉្បា របស់ណាហ្គាវើលដ៍ ធានា ផ្តល់ជូនឲ្យលោកអ្នកនូវភាពស្រស់ស្រាយក្នុងរាងកាយ និង ភាពរីករាយស្រស់ថ្លាក្នុងអារម្មណ៍យ៉ាងពិតប្រាកដ ។ ជាមួយស្នាមញញឹមគារវកិច្ចដ៏កក់ក្តៅ បន្ទប់លក្ខណៈឯកជន
ដាច់ដោយឡែកទាំងអស់ដែល បំពាក់ដោយឧបករណ៍ ស្ទីម សូណា និងអាងទឹកក្តៅទឹក ត្រជាក់ នឹងផ្តល់សុខភាព និងសុភមង្គលដល់លោកអ្នក ។
មណ្ឌលស៉្បារបស់ណាហ្គាវើលដ៍ សូមផ្តល់ជូននូវបទ ពិសោធន៍ សម្រួលអារម្មណ៍ រាងកាយ និងសរសៃឈាម ក្នុងបរិយាកាស រីករាយស្រស់ស្រាយដែលលោកអ្នកនឹកស្មានមិនដល់ ។ សូមទទួលយកបទពិសោធន៍ដ៏អស្ចារ្យពីមណ្ឌលស៉្បានៅ
ណាហ្គាវើលដ៍…បទពិសោធន៍សម្រាប់សុខភាពពិតប្រាកដ
ការណែនាំ និងសំណូមពរចំពោះអតិចិជនស្ប៉ា
.
ម៉ាស្សាបែបបុរាណសម្រាប់សុខភាព (180 នាទី)/th>
ស្អំថ្នាំបុរាណ
|
---|
ម៉ោងធ្វើការ៖ | 10am – 2am |
---|---|
លេខទូរស័ព្ទ៖ | +85523228822 |
ទីតាំង៖ | ជាន់ទី 1 អាគារខាងជើង |
- មណ្ឌលស្ប៉ាឆ្នើមប្រចាំឆ្នាំ 2015 ពីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា
- មណ្ឌលជំនាញស្ប៉ាប្រចាំឆ្នាំ 2014 ពីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា
- World Luxury Spa Awards Winner 2016-2021