គ្រប់ជាតិសាសន៍ទាំងអស់តម្រូវឲ្យស្នើសុំទិដ្ឋាការ លើកលែងតែមកពីប្រទេសមួយចំនួនដូចជា៖

  • ម៉ាឡេស៊ី
  • ថៃ
  • ឡាវ
  • សិង្ហបុរី
  • ហ្វីលីពីន
  • វៀតណាម

សម្រាប់ជាតិសាសន៍ដទៃ ទិដ្ឋាការនៅពេលមកដល់ អាចត្រូវបានរៀបចំដែលមានសុពលភាព 30 ថ្ងៃដែលចេញដោយអាកាសយាន ដ្ឋានអន្តរជាតិ ភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងច្រកព្រំដែនអន្តរជាតិ។ ទិដ្ឋាការ ក៏អាចទទួលបាននៅតាមស្ថានទូតកម្ពុជា ឬកុងស៊ុលដែលនៅក្រៅប្រទេសផងដែរ។ តម្លៃទិដ្ឋាការសម្រាប់ទេសចរម្នាក់គឺ 30 ដុល្លារ (អាចប្រែប្រួល) និង 35 ដុល្លារ (អាចប្រែប្រួល) សម្រាប់ពាណិជ្ជករ។ ទិដ្ឋាការអាចពន្យារនៅឯនាយកដ្ឋានអន្តោប្រវេសន៍រាជធានីភ្នំពេញ។ ទិដ្ឋាការឥតគិតថ្លៃ (K) គឺសម្រាប់ផ្តល់ជូនសញ្ជាតិកម្ពុជាដែលរស់នៅក្រៅប្រទេស។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តចេញនូវ ទិដ្ឋាការអេឡិចត្រូនិក (E-visas) ។ លោកអ្នកគ្រាន់តែបំពេញសំណុំបែបបទតាមអ៊ីនធឺណិត ដែលមាននៅទីនេះនិងទូទាត់ប្រាក់តាមកាតឥណទាន ព្រមទាំងបញ្ជួនរូបថតទំហំបិទលិខិត ឆ្លងដែន ជារូបភាពប្រភទ JPEG/PNG មកតាមអ៊ីនធឺណិត។ ទិដ្ឋាការ នឹងចេញឲ្យប្រើប្រាស់បាន ត្រឹមរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ។

ទិដ្ឋាការអេឡិចត្រូនិក មានសុពលភាពស្នាក់នៅ 30 ថ្ងៃ សម្រាប់ការចូលមកម្តង ចំពោះទិដ្ឋាការ អ្នកទេសចរណ៍ទូទៅ។ បច្ចុប្បន្ននេះ ទិដ្ឋាការអេឡិចត្រូនិក មិនមានសម្រាប់សញ្ជាតិមកពីអៀរ៉ង់ អៀរ៉ាក់ បាគីស្ថាន អាហ្វហ្គានីស្ថាន បង់ក្លាដេស អារ៉ាប់រួម អាល់សឺរី សូដង់ និងស្រីលង្ការ។

ព័ត៌មានលម្អិតពីទិដ្ឋាការនៅប្រទេសកម្ពុជា

ទិដ្ឋាការអាចទទួលបាននៅតាមកន្លែងដូចខាងក្រោម៖

អាកាសយានដ្ឋាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ព្រលានយន្តហោះអន្តរជាតិសៀមរាប
ច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រំដែនអន្តរជាតិ បាវិត
ច្រកព្រំដែនអន្តរជាតិ ក្អមសំណ
ច្រកព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនអន្តរជាតិ ចាំយាម
ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត
ច្រកព្រំដែនអន្តរជាតិ អូស្មាច់

ព័ត៌មានទូទៅ និងអត្រាប្តូរប្រាក់

ប្រាក់ដុល្លារអាមេរិកត្រូវបានទទួលដោយអាជីវកម្មជាច្រើន ទោះបីជាប្រាក់រៀលគឺជារូបិយពបណ្ណរបស់ប្រទេសកម្ពុជាក៏ដោយ។ ការដាក់ប្រាក់រៀលតាមខ្លួនគឺជាការល្អ សម្រាប់ការទិញឥវ៉ាន់ និងការធ្វើដំណើរ។ បច្ចុប្បន្ននេះ អត្រាប្តូរប្រាក់អាមេរិក/រៀលគឺប្រហែលជា 4000 រៀល សម្រាប់ 1 ដុល្លារ (អាចមានការផ្លាស់ប្តូរ)។ ដើម្បីដឹងព័ត៌មានបន្ថែមអំពីអត្រាប្តូរប្រាក់សូមចូលទៅកាន់​​គេហទំព័រដូចខាងក្រោម៖ XEXE.

កាត Credit Cards

កន្លែងភាគច្រើនទទួលយកកាត Credit Card ក្នុងប្រទេសកម្ពុជា (រាជធានីភ្នំពេញនិងសៀមរាប) ។ ម៉ាស៊ីន ATM អាចរកបាននៅក្នុងរាជធានីភ្នំពេញ និងទីតាំងទេសចរណ៍សំខាន់ៗជាច្រើន។ ទំាងនេះគឺជាឈ្មោះកាត Credit Card ដែលគេទទួលយកភាគច្រើនដូចជា ៖ វីសាកាត ម៉ាស្ទ័រកាត (MC) និង JCB។
ណាហ្គាវើល ផ្តល់ជូននូវម៉ាស៊ីន ATM ពីធនាគារផ្សេងៗគ្នាដូចជា៖ ធនាគារកាថៃ យូណៃធីត ធនាគារកម្ពុជាអាស៊ី ធនាគារស៊ីអាយអឹមប៊ី ធនាគារ Maybank និងធនាគារ ANZ ។ មានជម្រើសប្រាក់កម្ចីមុនសម្រាប់អ្នកដំណើរអន្តរជាតិនៅកាស៊ីណូផងដែរ។

មូលប្បទានបត្រទេសចរណ៍ Travellers’ cheque

ទោះបីជាមូលប្បទានបត្រទេសចរណ៍ហាក់ដូចជាហួសសម័យចំពោះមនុស្សមួយចំនួន វាក៏ជាវិធីងាយស្រួលយកមកជាមួយនៅក្នុងប្រទេសកម្ពុជា។ មូលប្បទានបត្រទេសចរណ៍ត្រូវបានទទួលយកនៅធនាគារភាគច្រើន និងនៅការិយាល័យប្តូរប្រាក់មួយចំនួន។

ម៉ោងធ្វើការ

កន្លែងទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញបើកដំណើរការជារៀងរាល់ថ្ងៃ ទាំងថ្ងៃបុណ្យជាតិ ហើយជាទូទៅចាប់បើកពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច។ ប្រាសាទអង្គរវត្ត ទន្លេបាទី និងប្រាសាទសម្បូរព្រៃគុក ព្រមទាំងសួនច្បារជាតិជាច្រើនក៏បើករៀងរាល់ថ្ងៃពី ព្រលឹមទល់ព្រលប់ដែរ។ ផ្សារនៅរាជធានីភ្នំពេញបើកចាប់ពីម៉ោង 6 ព្រឹកដល់ 5 ល្ងាចជារៀងរាល់ថ្ងៃ ចំណែកកហាងលក់អីវ៉ាន់បើកពីម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ (អាចយប់ជាងនេះនៅតំបន់ទេសចរណ៍)។ ធនាគារបើកចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8.30 នាទីព្រឹក ដល់ 3.30 នាទីល្ងាច ហើយថ្ងៃសៅរ៍ពេលព្រឹក (8.30 នាទីព្រឹក-11.30 នាទីព្រឹក)។

ថ្ងៃឈប់សម្រាក

ខាងក្រោមនេះគឺជាថ្ងៃឈប់សម្រាកជាតិប្រចាំឆ្នាំ 2020។ សូមបញ្ជាក់ថាថ្ងៃឈប់សម្រាកសម្រាប់សាសនាព្រះពុទ្ធអាចប្រែប្រួល និងផ្លាស់ប្តូរជារៀងរាល់ឆ្នាំទៅតាមប្រតិទិនចន្ទគតិ។ ថ្ងៃឈប់សម្រាកជាតិដែលចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យតម្រូវឲ្យលើក និងឈប់សម្រាកនៅថ្ងៃច័ន្ទបន្ទាប់។

 កាលបរិច្ឆេទ ថ្ងៃឈប់សម្រាក
 01 មករា  ថ្ងៃចូលឆ្នាំសកល
 07 មករា  ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
 08 មីនា  ទិវានារីអន្តរជាតិ
13, 14, 15, 16 មេសា  ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
01 ឧសភា ទិវាពលកម្មអន្តរជាតិ
06 ឧសភា ពិធីបុណ្យវិសាខបូជា
10 ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
14 ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ
18 មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ
16, 17, 18 កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ
24 កញ្ញា  ទិវាប្រកាសរដ្ឋធម្មនុញ្ញ
15 តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ
25 តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
30, 31 តុលា 01 វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
15 តុលា គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
09 វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ

ប៉ូលីសផ្នែកទេសចរណ៍

ក្នុងករណីបន្ទាន់ (បាត់លិខិតឆ្លងដែន ចោរលួច ឬករណីផ្សេងៗ) សូមទំនាក់ទំនងទៅកាន់ប៉ូលីស និងស្ថានទូតប្រចាំប្រទេសរបស់អ្នក។
ទំនាក់ទំនងមកកាន់ប៉ូលីសផ្នែកទេសចរណ៍ដោយចុចទៅកាន់លេខ 117 ឬ 012 942 484

ស្ថានទូតបរទេស

ប្រទេស លេខទូរស័ព្ទខ្សែទី 1 លេខទូរស័ព្ទខ្សែទី 2 អាសយដ្ឋាន
Australia 023 213 470 023 213 413 #16B, National Assemble street
Bulgaria 023 217 504 023 212 792 #227-229, Norodom Boulevard
China 023 720 920/921 023 720 922 #156, Mao Tse Toung Boulevard
Cuba 023 213 965 023 217 428 #96-98, Street 214
France 023 430 020 023 430 037 #1, Monivong Boulevard
Germany 023 216 381
or 023 216 193
023 217 016 #76-78, Street 214
India 023 210 912/913 023 213 640 #5, Street 466
Indonesia 023 217 934
or 023 216 148
023 217 566 #1, Street 466 (Corner w/ Norodom Blvd)
Korea (South) 023 211 900/903 023 219 200 #50-52, Street 214
Korea North) 023 217 013 023 217 013 #39, Suramarith Boulevard
Japan 023 217 161 023 216 162 #194, Norodom Boulevard
Laos 023 997 931 023 720 907 #15-17, Mao Tse Toung Boulevard
Malaysia 023 216 176/177 023 726 101 #220-222, Norodom Boulevard
Philippines 023 222 303/304 023 215 143 #15, Street 422
Thailand 023 726 306 023 726 303 #196, Preah Norodom Boulevard
Russia 023 210 931
or 023 215 082
023 216 776 #213, Sothearos Boulevard
Singapore 023 221 875 023 214 578 #129, Norodom Boulevard
Vietnam 023 726 274 023 726 495 #440A, Monivong Boulevard
United Kingdom 023 427 124 023 427 125 #27-29, Street 75
United State of America 023 728 000 #1, Street 96

តើខ្ញុំគួរយកអ្វីខ្លះមកប្រទេសកម្ពុជា?

ខាងក្រោមនេះគឺជាបញ្ជីរាយនូវឈ្មោះវត្ថុមួយចំនួនដែលអ្នកគួររៀបចំមុនមកដល់ប្រទេសកម្ពុជា៖

  • ច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នកដែលគួរទុកនៅកន្លែងមានសុវត្ថិភាព
  • រូបថតមានទំហំដូចរូបថតលិខិតឆ្លងដែរន (សម្រាប់សុំទិដ្ឋាការ)
  • លុយរាយ (1 ដុល្លារអាមេរិក 10 ដុល្លារអាមេរិក 20 ដុល្លារអាមេរិក)
  • ឆ័ត្រ ឬអាវភ្លៀង ប្រសិនបើអ្នកធ្វើដំណើរមកនៅក្នុងខែវស្សា (ខែកក្កដា រហូតដល់តុលា)
  • កាបូបក្រវ៉ាត់ចង្កេះដើម្បីដាក់លុយ និងការពារចោរឆក់

វប្បធម៍របស់ជនជាតិខ្មែរ

បើទោះបីជាប្រទេសកម្ពុជាមានកំណើនផ្នែកទេសចរណ៍ច្រើនក្តី ប្រទេសនេះនៅតែមានវប្បធម៌ដែលប្រកាន់ខ្ជាប់របស់ខ្លួន។ នេះជារឿងសំខាន់ណាស់ដែលភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាអាចសម្របខ្លួនទៅតាមវប្បធម៌របស់អ្នកស្រុកនៅទីនេះ។ លោកអ្នកនឹងឃើញបញ្ជីនៃរឿងដែលអ្នកគួរធ្វើ និងមិនគួរធ្វើពេលដែលអ្នកអញ្ជើញមកទស្សនាប្រទេសកម្ពុជានៅខាងក្រោម។

គួរធ្វើ មិនគួរធ្វើ
ដោះស្បែកជើងរបស់អ្នកមុនចូលទៅកាន់ទីកន្លែងសក្ការៈ (វត្ត) ឬផ្ទះរបស់នរណាម្នាក់ កុំប្រើជើងរបស់អ្នកចង្អុលទៅកាន់អ្នកដទៃ
ស្លៀកសម្លៀកបំពាក់សមរម្យពេលទៅវត្ត (អាវបិទជិត និងសំពត់ក្រោមជង្គង់) កុំប៉ះក្បាលរបស់ជនជាតិខ្មែរ
សុំការអនុញ្ញាតមុនថតរូបនរណាម្នាក់ ឬលោកសង្ឃ ស្ត្រីមិនអាចប៉ះពាល់ព្រះសង្ឃ ឬប្រគេនវត្ថុទៅដល់ព្រះសង្ឃដោយផ្ទាល់នោះទេ
យកដៃបាំងធ្មេញពេលអ្នកយកឈើចាក់ធ្មេញ សូមកុំបង្ហាញក្តីស្រឡាញ់របស់អ្នកនៅទីសាធារណៈ
គោរពចាស់ទុំ ការស្រែក និងបាត់បង់ម្ចាស់ការលើខ្លួនឯងជាការមិនគួរធ្វើ
ប្រើដៃទាំងពីរដើម្បីជូននាមបណ្ណអាជីវកម្មរបស់អ្នក កុំតថ្លៃខ្លាំងពេក សូមរក្សាតម្លៃឲ្យសមស្របសម្រាប់ភាគីទាំងសងខាង
ឱនក្បាលចុះបន្តិច និងយកដៃទំាងពីរផ្គុំចូលគ្នានៅត្រង់ដើមទ្រូងដើម្បីធ្វើការគោរពដល់អ្នកដទៃ សូមកុំហុចលុយឲ្យកុមារនៅតាមផ្លូវ ឬទិញឥវ៉ាន់ឲ្យពួកគេ វាជាការជម្រុញ ឲ្យពួកគេមិនទៅសាលារៀន។