ម្ហូបឈុត និងម្ហូបនាំសំណាងនៅភោជនីយដ្ឋាន Hall of Golden Chimes
ជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ និងពិសាម្ហូបពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិននៅ Hall of Golden Chimes! ជាមួយនឹងបរិយាកាសដ៏ប្រណីត និងទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ ភោជនីយដ្ឋានឈ្នះពានរង្វាន់ចិនរបស់យើង នឹងផ្តល់នូវភាពសិទ្ធស្នាលកាន់តែខ្លាំងជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។
ម្ហូបមហាសម្បត្តិ គឺជាម្ហូបឈុត 8 មុខសម្រាប់រីករាយ និងពិសាសម្រាប់ 4 នាក់ តម្លៃ $238 ដែលបូកបញ្ចូលម្ហូបគុណភាពខ្ពស់ ដូចជា អយស្ទ័រក្រៀមជាមួយសារាយសមុទ្រខ្មៅលាយអណ្តាតជ្រូក ត្រីតុកកែចំហុយជាមួយទឹកជ្រលក់ចិន មាន់ដុតជាមួយថ្នាំបុរាណចិន និងម្ហូបពិសេសជាច្រើនទៀត។
ម្ហូបឈុតនាំសំណាង តម្លៃ $398 សម្រាប់ 8 នាក់ មានម្ហូបពេញនិយមបែបចិន ដូចជា សាច់ខ្វៃបីមុខ បន្លែស្រុសជាមួយលៀសសមុទ្រក្រៀមក្នុងទឹកស៊ុប គ្រឿងសមុទ្រខ និងបាយជាមួយទឹកជ្រលក់ប៉ាវហ៊ឺ។
ម្ហូបដ៏ឈ្ងុយឆ្ងាញ់សម្រាប់អបអរបុណ្យចូលឆ្នាំពិសេសមួយបែបទៀត គឺម្ហូបឈុតសុភមង្គល តម្លៃ $688 សម្រាប់មួយតុ 10 នាក់ដែលមានម្ហូបឈុតកំពូលរសជាតិ 10 មុខ ដូចជា ស៊ុបក្រពះត្រីជាមួយឈ្លើងសមុទ្រ ជ្រូកទាំងមូលខ្វៃជាមួយទឹកជ្រលក់ប៊ីប៊ីឃ្យូ និងត្រីតុកកែចំហុយក្នុងទឹកស៊ុបមាន់ ។ល។
ដើម្បីអបអរឆ្នាំខាលនាំលាភសំណាងក្នុងឆ្នាំនេះ លោកអ្នកអាចកម៉្មង់ម្ហូបដាច់ដោយឡែកបានផងដែរ តម្លៃចាប់ពី $26 ។ ម្ហូបដែលពេញនិយម គឺម្ហូបអ៊ីសាងនាំសំណាងដែលមានជម្រើសលាយជាមួយបង្កងអូស្ត្រាលី ប៉ាវហ៊ឺអាហ្រ្វិកខាងត្បូង ត្រីសាលម៉ុនអាត្លង់ទិក និងសាច់មាន់។ តាមជំនឿ ប្រសិនបើលោកអ្នកចាប់ម្ហូបអ៊ីសាងឲ្យខ្ពស់ទៅលើ និងនិយាយឃ្លាភាសាចិនល្អៗ លោកអ្នកនឹងទទួលបានសំណាងល្អពេញមួយឆ្នាំ។ ម្ហូបពេញនិយមបំផុតមួយមុខទៀត គឺឆ្នាំងមហាសម្បត្តិដែលមានគ្រឿងសមុទ្រឆ្ងាញ់ៗជាច្រើនមុខ និងសាច់សម្រាប់រីករាយ 6 នាក់ ឬ 10 ព្រមទាំងម្ហូបណែនាំដោយមេចុងភៅជាច្រើនមុខទៀត។
កក់តុទុកជាមុនតាមរយៈ +855 15 402 345 ឬ dining@nagaworld.com
ម៉ោងសេវាកម្ម ៖ 11 ព្រឹក – 11យប់ រៀងរាល់ថ្ងៃ
ទីតាំង ៖ ជាន់ទី5 ណាហ្គាវើលដ៍ទី2