អាហារឈុតអបអរបុណ្យណូអែល និងឆ្នាំថ្មី

រីករាយរដូវកាលចុងឆ្នាំជាមួយការទទួលទានម្ហូបឈុតសុភមង្គលជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានអ៊ីតាលី Bistro Romano ភោជនីយដ្ឋានចិន Hall of Golden Chimes ភោជនីយដ្ឋានចិន Fortune Palace និងភោជនីយដ្ឋានជប៉ុន The Teppanyaki ។ មុខម្ហូបទាំងអស់ គឺជាមុខម្ហូបប្រពៃណីបែបបស្ចិមប្រទេស និងអាស៊ីដែលច្នៃ និងសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ការជួបជុំប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយ។

ភោជនីយដ្ឋានបារាំង Le Gourmet

សាកល្បងមុខម្ហូបប្រណីតដ៏សម្បូរបែបរួមមាន ប៉ាតេថ្លើមក្ងានរសជាតិកាហ្វេកាពូឈីណូ ត្រីសាលម៉ុនអប់ផ្សែង និងស៊ុបគ្រីមគ្រាប់ឈូកស។ អ្វីដែលពិសេសផងនោះ គឺត្រីតុកកែលាយគ្រឿងជាមួយជី សាច់កូនចៀមខ្វៃ បង្អែមបែបណូអែល ការ៉េមណូកាត និងការ៉េមរសជាតិផ្លែរ៉ាស់បឺរី។ ទទួលយកបទពិសោធន៍ដ៏រីករាយបំផុតក្នុងឱកាសដ៏សប្បាយរីករាយនេះជាមួយគ្នា។

អាហារពេលល្ងាចអបអរបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ

24 25 និង 31 ធ្នូ 2024 | 5 ល្ងាច – 11 យប់

KHR 272,000 ម្នាក់

KHR 392,000 ម្នាក់រួមបញ្ចូលការពិសាស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

KHR 624,000 រួមបញ្ចូលការពិសាស្រាសាំប៉ាញ លែនសុន ឡឺ ប៊្លែក ឡាបែល ស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

 

ភោជនីយដ្ឋានអ៊ីតាលី Bistro Romano

អាហារពេលល្ងាចអបអរបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ

24 25 និង 31 ធ្នូ 2024 | 5 ល្ងាច – 11 យប់

រីករាយជាមួយការទទួលទានមុខម្ហូបប្រពៃណីបែបអ៊ីតាលីដែលមានគ្រឿងសមុទ្រជាមួយសាលាដអារូហ្គូឡា និងក្រូចឆ្មាររួមជាមួយស៊ុបទំពាំងបារាំង បាយរីសូតូជាមួយសាច់មាន់ សាច់គោចំឡក និងអាហារសម្រន់ដែលផ្តល់រសជាតិឈ្ងុយឆ្ងាញ់ប្លែកមាត់គ្រប់ម៉ាត់។ បញ្ចប់អាហារពេលល្ងាចដ៏ពិសេសជាមួយបង្អែមសូកូឡាដែលធ្វើឱ្យការជួបជុំរបស់អ្នកកាន់តែស្និទ្ធស្នាល។

KHR 180,000 ម្នាក់

KHR 344,000 ម្នាក់រួមបញ្ចូលការពិសាស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

KHR 464,000 រួមបញ្ចូលការពិសាស្រាសាំប៉ាញ លែនសុន ឡឺ ប៊្លែក ឡាបែល ស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

ភោជនីយដ្ឋានចិន Hall of Golden Chimes

អាហារពេលល្ងាចអបអរបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ

24 25 និង 31 ធ្នូ 2024 | 5 ល្ងាច – 11 យប់

រីករាយតាមចិត្តជាមួយការពិសាអាហារដ៏សម្បូរបែបដូចជា អាហារសម្រន់ សាលាដសាច់ក្តាមជាមួយដំឡូង សាច់ជ្រូកខ្វៃ ចាយ៉ផ្សិត ស៊ុបសាច់មាន់ជាមួយប៉ាវហ៊ឺ បង្កងខ និងសាច់ចៀម ត្រីទឹកកក បាយឆាជាមួយខ្យងសមុទ្រ និងបង្អែមដូចជា នំរសជាតិទុរេន និងតែរសជាតិផ្លែមៀន ។ល។ សូមអញ្ជើញមកទទួលទានមុខម្ហូបណែនាំដោយមេចុងភៅក្នុងបរិយាកាសដ៏មនោរម្យជាមួយគ្នា។

KHR 392,000 ម្នាក់

KHR 584,000 ម្នាក់រួមបញ្ចូលការពិសាស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

KHR 744,000 ម្នាក់រួមបញ្ចូលការពិសាស្រាសាំប៉ាញ លែនសុន ឡឺ ប៊្លែក ឡាបែល ស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

 

ប៊ុហ្វេឌីមសាំពិសេសអបអរឆ្នាំថ្មី

1 មករា 2025 | 10:30 ព្រឹក – 2:30 រសៀល

KHR 260,000 ម្នាក់

 

បន្ទប់ទទួលទានអាហារឯកជន

សម្រាប់ពេលអាហារពេលល្ងាចអបអរបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ

បន្ទប់ DIAMOND រហូតដល់ 12 នាក់ (ចំណាយយ៉ាងតិច KHR 4,000,000)

បន្ទប់ GOLD រហូតដល់ 8 នាក់ (ចំណាយយ៉ាងតិច KHR 2,220,000)

បន្ទប់ SILVER រហូតដល់ 6 នាក់ (ចំណាយយ៉ាងតិច KHR 1,500,000)

 

ភោជនីយដ្ឋានចិន Fortune Palace

អាហារពេលល្ងាចអបអរបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ

24 25 និង 31 ធ្នូ 2024 | 5 ល្ងាច – 11 យប់

ទទួលយករសជាតិដ៏មានឱជារសប្លែកមាត់ជាប់ចិត្តនៃស៊ុបគ្រឿងសមុទ្រ បង្កងចំហុយ គាវត្រាវស្នូលសាច់ទាលាយបន្លែ សាច់ជ្រូកបីជាន់ខជាមួយស្ពៃក្តោប មីស្រួយជាមួយសាច់ក្តាម និងបង្អែមពិសេស 3 មុខ។ កុំខកខានសាកល្បងមុខម្ហូបសំណព្វចិត្តទាំងនេះឱ្យសោះ។

 

KHR 272,000 ម្នាក់

KHR 464,000 ម្នាក់រួមបញ្ចូលការពិសាស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

KHR 624,000 ម្នាក់រួមបញ្ចូលការពិសាស្រាសាំប៉ាញ លែនសុន ឡឺ ប៊្លែក ឡាបែល ស្រាបៀរឆាង ស្រាអាស្តូរៀ ប្រូសេកូ និងភេសជ្ជៈឥតកំណត់ 2 ម៉ោង

Private Dining Rooms (PDR)

Available for Christmas and New Year’s Eve Dinners

DIAMOND PDR Up to 10 persons ($765 minimum spend)

GOLD PDR Up to 8 persons ($575 minimum spend)

 

ភោជនីយដ្ឋានជប៉ុន The Teppanyaki

អាហារឈុតអបអរបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ

24 25 និង 31 ធ្នូ 2024 | 5 ល្ងាច – 11 យប់

ធ្វើឱ្យថ្ងៃវិស្សមកាលចុងឆ្នាំរបស់អ្នកមានអនុស្សាវរីយ៍ល្អៗជាមួយអាហារឈុតបែបជប៉ុនដែលមានសាច់គោវ៉ាឃ្យូ A4 សាស៊ីមិ បង្កងនាគ បាយឆាគ្រឿងសមុទ្រ សាលាដ និងស៊ុបមីសូរួមជាមួយនំតាតស្នូលគ្រាប់ល្ងជាមួយគ្រីមយូស៊ូ ស័ក្តិសមបំផុតសម្រាប់ការទទួលទានជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសថ្ងៃឈប់សម្រាកចុងឆ្នាំ។

KHR 720,000 ម្នាក់រួមបញ្ចូលការពិសាស្រាបៀរឆាងឥតកំណត់ 2 ម៉ោង