ភោជនីយដ្ឋាន Chopstick
ជាភោជនីយដ្ឋានដ៏ពេញនិយមសម្រាប់ភ្ញៀវក្នុងស្រុក និងក្រៅស្រុកដែលមានមុខម្ហូបរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់។ ការចម្អិនត្រូវបានផ្សំគ្រឿងដោយគ្រឿងទេសគុណភាពខ្ពស់ គុយទាវពិសេស និងអាហារជាច្រើនមុខទៀត។ បើកបម្រើ 24 ម៉ោងក្នុងមួយថ្ងៃ!
ភោជនីយដ្ឋាន Chopstick មានមេចុងភៅមកពីប្រទេសម៉ាឡេស៊ី និងហុងកុងដែលមានជំនាញចម្អិនម្ហូបទ្វីបអាស៊ីរសជាតិដើមបែបក្លាស៊ីកជាច្រើនមុខ ដូចជា បាយដំណើបចំហុយខ្ចប់ស្លឹកឈូក សម្បករ៉ូទីចាណៃខ្ចប់ត្រីសាឌីន សាច់មាន់ឆាជាមួយបន្លែហឹរ និងនំការ៉ុតឆាហឹរ ។ សូមណែនាំលោកអ្នកមកភ្លក្សសាច់រ៉ូទីជាច្រើនជម្រើស ម្ហូបម៉ាឡេស៊ី ម្ហូបចិន និងម្ហូបឥណ្ឌា ដូចជាបាយណាស៊ីឡឺម៉ាក គុយទាវឆាបែបម៉ាឡេស៊ី មីរសជាតិថ្នាំចិនសែចម្រុះជាមួយសាច់ជ្រូកខ្វៃ ការីសាច់ចៀម និងម្ហូបរសជាតិកំពូលជាច្រើនមុខទៀត។











ទីតាំង៖ | ជាន់ផ្ទាល់ដី ផ្នែកកាស៊ីណូ |
---|---|
ម៉ោងធ្វើការ៖ | 24/7 |
សម្លៀកបំពាក់៖ | ស្អាតសមរម្យ |
លេខទូរស័ព្ទ៖ | +855 2 322 8822; Ext. 7420 |
អ៊ីម៉ែល៖ | dining@nagaworld.com |