មកកាន់រាជធានីភ្នំពេញ

មានទីតាំងស្ថិតនៅចំកណ្តាលនៃបេះដូងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាមានព្រំប្រទល់នៅជិតប្រទេសវៀតណាម ថៃ និងឡាវ។ លោកអ្នកអាចធ្វើដំណើរមកកាន់រាជធានីភ្នំពេញតាមរយៈយន្តហោះ រថយន្តក្រុង ឬដោយនាវា។ លោកអ្នកអាចស្វែងយល់បន្ថែមពីព័ត៌មានខាងក្រោមដើម្បីរៀបចំដំណើរកម្សាន្តរបស់អ្នក។

ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលនៅឥណ្ឌូចិនបន្តិចម្តងៗ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន 39 ពីជុំវិញពិភពលោកធ្វើដំណើរឆ្លងកាត់នៅក្នុងបរិវេណរបស់ខ្លួន។

សូមមើលបញ្ជីឈ្មោះក្រុមហ៊ុនអាកាសចរណ៍មកកាន់រាជធានីភ្នំពេញនៅខាងក្រោម (ពីប្រទេសអាស៊ីអាគ្នេយ៍)៖

ធ្វើដំណើរដោយរថយន្តក្រុងរបស់ណាហ្គាវើលដ៍

ណាហ្គាវើលដ៍មានកញ្ចប់សេវាកម្មស្នាក់នៅ 3 យប់ 2 ថ្ងៃជាមួយការធ្វើដំណើរទៅមកក្នុងរថយន្តក្រុងទំនើប Limo ពីទីក្រុងហូជីមិញ សូមស្វែងរក ព័ត៌មានលម្អិតនៅទីនេះ !

ធ្វើដំណើរដោយរថយន្តក្រុង

នៅក្នុងរាជធានីភ្នំពេញ មិនមានស្ថានីយរថយន្តក្រុងឡើយ។ រថយន្តក្រុងមកពីក្រុមហ៊ុនផេ្សងៗដូចជាក្រុមហ៊ុនទេសចរណ៍កាពីតូល ក្រុមហ៊ុនភ្នំពេញសូរិយា និងក្រុមហ៊ុន GST Express ដំណើរការសេវាកម្មរថយន្តក្រុងទៅ និងមកស្ថានីយ៍ផ្សេងៗ នៅឆៀងខាងត្បូងផ្សារធំថ្មី ។

សូមមើលតារាងខាងក្រោមនូវឈ្មោះក្រុមហ៊ុនរថយន្តក្រុងសំខាន់ៗដែលភ្ជាប់ពីភ្នំពេញទៅកាន់ទីក្រុងជុំវិញ។

ពីសៀមរាប

ការធ្វើដំណើរដោយនាវាពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ចំណាយពេលប្រហែលជាបួន (4) ទៅ ប្រាំ (5) ម៉ោង។ សំបុត្រមួយមានតម្លៃប្រហែល 25 ដុល្លារ។
ការធ្វើដំណើរដោយនាវាពីខេត្តសៀមរាប នឹងមកដល់កំពង់ផែរាជធានីភ្នំពេញ (តាមបណ្តោយវិថី ស៊ីសុវត្ថិ) ឬមាត់ទន្លេ (ជិតផ្លូវលេខ 104) ។

ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម

ក្រុមហ៊ុនខ្លះរៀបចំដំណើរកម្សាន្តតាមនាវាពីទីក្រុងហូជីមិញមកកាន់រាជធានីភ្នំពេញ ដែលការធ្វើដំណើរនេះមានរយៈពេល 2 ថ្ងៃ 1 យប់នៅ ឈូឌុក (ប្រទេសវៀតណាម) ជាកន្លែងដែលភ្ញៀវដូរនាវា។